លក់ស្រួល
គ្រប់គ្រងហាងស្រួល
កម្មវិធីលក់ជាភាសាខ្មែរ សម្រាប់ហាងលក់រាយ ហាងកាហ្វេ និងភោជនីយដ្ឋាន — លក់ ស្តុក តុ អតិថិជន ចំណូល-ចំណាយ វត្តមាន និងប្រាក់ខែ ក្នុងកម្មវិធីតែមួយ។ មើលការលក់ពីគ្រប់ទីកន្លែង ហើយទទួលសង្ខេបរាល់ល្ងាចតាម Telegram។
- ✓ភាសាខ្មែរទាំងស្រុង
- ✓ដុល្លារ & រៀល · KHQR
- ✓ប្រើលើទូរស័ព្ទ & កុំព្យូទ័រ
- ✓គ្មានការដំឡើង
- ✓Backup រាល់យប់
មានហាងក្នុង Luksruol រួចហើយ?
វាយឈ្មោះហាងរបស់អ្នក ដើម្បីទៅទំព័រចូលប្រព័ន្ធ។
ប្រើបានសម្រាប់ហាងគ្រប់ប្រភេទ
- 🛒 ហាងលក់រាយ / ម៉ាត
- ☕ ហាងកាហ្វេ & តែ
- 🍲 ភោជនីយដ្ឋាន
- 💊 ឱសថស្ថាន
- 👕 សម្លៀកបំពាក់
- 🧱 គ្រឿងសំណង់
- 📦 លក់ដុំ
មុខងារ
អ្វីៗដែលហាងត្រូវការ ក្នុងកម្មវិធីតែមួយ
លែងប្រើសៀវភៅ និង Excel ច្រើនផ្ទាំង — ទិន្នន័យលក់ ស្តុក និងលុយ ភ្ជាប់គ្នាដោយស្វ័យប្រវត្តិ។
លក់រហ័ស (POS)
ស្វែងរក ឬស្កេនលេខកូដ បញ្ចុះតម្លៃ គិតលុយជាដុល្លារ រៀល ឬ KHQR · បោះពុម្ពតាម Bluetooth ឬម៉ាស៊ីនបោះពុម្ពធម្មតា។
ស្តុក
ស្តុកចូល-ចេញ កែតម្រូវ រាប់ស្តុក និងដឹងភ្លាមៗពេលទំនិញជិតអស់។
អតិថិជន & ជំពាក់
លក់ជំពាក់ កត់ការសងប្រាក់ ទទួលទំនិញត្រឡប់ និងមើលប្រវត្តិទិញរបស់អតិថិជនម្នាក់ៗ។
បើក-បិទវេន
បុគ្គលិកបើកវេន រាប់លុយក្នុងថតពេលបិទ ហើយឃើញភ្លាមថាលុយខ្វះ ឬលើស។
ចំណូល-ចំណាយ
កត់ចំណាយ ភ្ជាប់រូបវិក្កយបត្រ និងមើលចំណេញពិតប្រចាំខែ។
បុគ្គលិក & ប្រាក់ខែ
ចុះវត្តមានដោយស្កេន QR · បើកប្រាក់ខែ ប្រាក់រង្វាន់ និងបោះពុម្ពប័ណ្ណប្រាក់ខែ។
របាយការណ៍
ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំ · មុខលក់ដាច់ · ម៉ោងរង់ចាំម្ហូប · ទាញយកជា Excel ឬ PDF។
ដំណឹងតាម Telegram
សង្ខេបការលក់រាល់ល្ងាច ស្តុកជិតអស់ តុមិនទាន់គិតលុយ និងពេលមានការលុបវិក្កយបត្រ។
ថ្មី · ហាងកាហ្វេ & ភោជនីយដ្ឋាន
ពីតុ ដល់ផ្ទះបាយ ដល់បញ្ជរ — គ្មានក្រដាសបាត់
បុគ្គលិកកុម្ម៉ង់ពីទូរស័ព្ទរបស់ខ្លួន ម្ហូបទៅផ្ទះបាយ ភេសជ្ជៈទៅ Bar ភ្លាមៗ ហើយម្ចាស់ហាងឃើញគ្រប់តុពីគ្រប់ទីកន្លែង។
- 1បើកតុឃើញភ្លាមថាតុណាទំនេរ តុណាកំពុងញ៉ាំ និងតុណាសុំវិក្កយបត្រ។
- 2បុគ្គលិកកុម្ម៉ង់ពីទូរស័ព្ទជ្រើសសាច់ ទំហំចាន ហឹរ ស្ករ ទឹកកក — មិនបាច់សរសេរក្រដាស។
- 3ផ្ញើទៅផ្ទះបាយ & Barម្ហូបចេញសន្លឹកនៅផ្ទះបាយ ភេសជ្ជៈនៅ Bar · ផ្ទាំងបង្ហាញលំដាប់ និង 🔔 ពេលរួចរាល់។
- 4វិក្កយបត្រព្រាង & បំបែកបោះពុម្ពឱ្យភ្ញៀវពិនិត្យ · ចែកបង់ម្នាក់ៗតាមមុខម្ហូប · ប្ដូរតុបាន។
- 5គិតលុយតែអ្នកមានសិទ្ធិទេដែលគិតលុយ ឬដកមុខដែលផ្ញើរួច — ហើយម្ចាស់ហាងដឹងតាម Telegram។
ចុះវត្តមាន
ស្កេន QR ចូលការងារ — លែងប្រើសៀវភៅចុះហត្ថលេខា
បុគ្គលិកចុះវត្តមានដោយទូរស័ព្ទរបស់ខ្លួន ក្នុងរយៈពេលមិនដល់ ៥ វិនាទី។ ម្ចាស់ហាងឃើញថាអ្នកណាមកដល់ មកយឺត ឬអវត្តមាន ពីគ្រប់ទីកន្លែង។
- ✓បិទ QR ហាងនៅជញ្ជាំង — បុគ្គលិកស្កេនដោយកាមេរ៉ាទូរស័ព្ទ
- ✓ពិនិត្យ GPS ថានៅក្នុងហាងពិតប្រាកដ
- ✓ចូលដោយលេខទូរស័ព្ទ + PIN មិនបាច់មានគណនី
- ✓កំណត់វេន ថ្ងៃធ្វើការ ហើយឃើញអ្នកមកយឺត ឬចេញមុនម៉ោង
មាននៅក្នុងកញ្ចប់ Business
ចាប់ផ្តើមបានក្នុងមួយថ្ងៃ
- 1
ស្នើសុំសាកល្បង
បំពេញទម្រង់ខាងក្រោម ឬទាក់ទងយើងតាម Telegram។
- 2
យើងបង្កើតហាងជូន
ហាងរបស់អ្នកមានអាសយដ្ឋានផ្ទាល់ខ្លួន ឧ. ហាងអ្នក.luksruol.com។
- 3
ចាប់ផ្តើមលក់
បញ្ចូលទំនិញ បន្ថែមបុគ្គលិក ហើយលក់បានភ្លាម — លើឧបករណ៍ដែលមានស្រាប់។
កញ្ចប់
ជ្រើសកញ្ចប់ដែលសមនឹងហាងរបស់អ្នក
សាកល្បងឥតគិតថ្លៃ 14 ថ្ងៃ គ្រប់កញ្ចប់ · ប្តូរកញ្ចប់បានពេលណាក៏បាន
Starter
សម្រាប់ហាងតូច ចង់លក់ និងគ្រប់គ្រងស្តុកឱ្យច្បាស់
- ✓លក់ (POS) · ដុល្លារ/រៀល · KHQR
- ✓ផលិតផល & ស្តុក · រាប់ស្តុក
- ✓អតិថិជន · លក់ជំពាក់ · ទទួលទំនិញត្រឡប់
- ✓បើក-បិទវេន · រាប់លុយក្នុងថត
- ✓បោះពុម្ពតាម Bluetooth (58/80mm)
- ✓របាយការណ៍ · Excel / PDF
- ✓សង្ខេបការលក់តាម Telegram
Business
គ្រប់មុខងារ សម្រាប់ហាងដែលមានបុគ្គលិក
- ✓អ្វីៗទាំងអស់ក្នុង Starter
- ✓ចំណូល-ចំណាយ · ចំណេញពិត
- ✓ចុះវត្តមាន ស្កេន QR + GPS
- ✓បុគ្គលិក · ឯកសារ · អត្តសញ្ញាណប័ណ្ណ
- ✓បើកប្រាក់ខែ · ប័ណ្ណប្រាក់ខែ
- ✓ទ្រព្យសម្បត្តិហាង
- ✓ដំណឹងសំខាន់ៗ (លុបវិក្កយបត្រ បញ្ចុះតម្លៃ …)
មុខងារបន្ថែម — បើកតាមតម្រូវការហាង
ប្រើបានជាមួយកញ្ចប់ណាក៏បាន · សួរតម្លៃពេលស្នើសុំសាកល្បង
ហាងកាហ្វេ & ភោជនីយដ្ឋាន
តុ · កុម្ម៉ង់ពីទូរស័ព្ទ · ផ្ទាំងផ្ទះបាយ/Bar · សន្លឹកកុម្ម៉ង់ · បំបែកវិក្កយបត្រ
អ្នកផ្គត់ផ្គង់ & បញ្ជាទិញ
បញ្ជាទិញ → ទទួលចូលស្តុក → ដឹងថាហាងជំពាក់អ្នកផ្គត់ផ្គង់ប៉ុន្មាន
ទំហំ/ពណ៌ & ឯកតា
S/M/L ពណ៌ មានស្តុកដាច់ៗ · លក់រាយ ឬលក់កេស (១ កេស = ២៤ កំប៉ុង)
ពិន្ទុសមាជិក
សន្សំពិន្ទុរាល់ការទិញ · ប្រើពិន្ទុជាការបញ្ចុះតម្លៃ · កាតសមាជិកមាន barcode
សាកល្បងឥតគិតថ្លៃ
សាកប្រើ 14 ថ្ងៃ ជាមួយហាងពិតរបស់អ្នក
ទុកលេខទូរស័ព្ទ យើងនឹងទាក់ទងទៅ បង្កើតហាងជូន និងបង្ហាញពីរបៀបប្រើ។ ពេលសាកល្បងចប់ ទិន្នន័យរបស់អ្នកនៅដដែល បើអ្នកបន្តប្រើ។
ចង់និយាយផ្ទាល់?
សំណួរដែលគេសួរញឹកញាប់
ត្រូវទិញម៉ាស៊ីន ឬដំឡើងកម្មវិធីទេ?+
មិនបាច់ទេ។ ប្រើតាម Browser លើទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រដែលមានស្រាប់ ហើយអាចដាក់ជា App លើអេក្រង់ទូរស័ព្ទបាន។
ប្រើដោយគ្មានអ៊ីនធឺណិតបានទេ?+
ត្រូវការអ៊ីនធឺណិត ព្រោះទិន្នន័យរក្សាទុកលើ Cloud — ដូច្នេះម្ចាស់ហាងមើលការលក់បានពីគ្រប់ទីកន្លែង ហើយទិន្នន័យមិនបាត់ពេលទូរស័ព្ទខូច។
ទិន្នន័យហាងខ្ញុំមានសុវត្ថិភាពទេ?+
ហាងនីមួយៗមាន Database ដាច់ដោយឡែក ការភ្ជាប់ប្រើ HTTPS ហើយប្រព័ន្ធ Backup ទិន្នន័យរាល់យប់។ អ្នកកំណត់បានថាបុគ្គលិកណាឃើញអ្វី។
បោះពុម្ពវិក្កយបត្របានទេ?+
បាន — វិក្កយបត្រ 58/80mm តាម Bluetooth ពីទូរស័ព្ទ ឬម៉ាស៊ីនបោះពុម្ពធម្មតា សន្លឹកកុម្ម៉ង់ទៅផ្ទះបាយ/Bar ប័ណ្ណប្រាក់ខែ និងរបាយការណ៍ ឬរក្សាទុកជា PDF។
ប្រើសម្រាប់ហាងកាហ្វេ ឬភោជនីយដ្ឋានដែលមានតុបានទេ?+
បាន។ ហាងកាហ្វេប្រើបញ្ជរ (លេខកុម្ម៉ង់ + ជម្រើស ស្ករ ទឹកកក ទំហំ)។ ភោជនីយដ្ឋានប្រើរបៀបតុ៖ បុគ្គលិកកុម្ម៉ង់ពីទូរស័ព្ទ ផ្ញើទៅផ្ទះបាយ/Bar បោះពុម្ពវិក្កយបត្រព្រាង បំបែកវិក្កយបត្រ ហើយគិតលុយនៅបញ្ជរ។
បុគ្គលិកអាចចុះវត្តមានជំនួសគ្នាបានទេ?+
ពិបាកណាស់ — ត្រូវស្កេន QR ដែលបិទនៅហាង ហើយ GPS ត្រូវនៅក្នុងចម្ងាយដែលអ្នកកំណត់ ព្រមទាំងប្រើលេខទូរស័ព្ទ និង PIN ផ្ទាល់ខ្លួន។
បុគ្គលិកអាចលុបវិក្កយបត្រ ឬបញ្ចុះតម្លៃតាមចិត្តបានទេ?+
អ្នកកំណត់សិទ្ធិតាមតួនាទី — ឧ. បុគ្គលិកកុម្ម៉ង់បាន តែគិតលុយមិនបាន។ ពេលមានការលុបវិក្កយបត្រ ដកម្ហូបដែលផ្ញើរួច ឬបញ្ចុះតម្លៃច្រើន អ្នកទទួលដំណឹងតាម Telegram ភ្លាមៗ។
ប្តូរកញ្ចប់ ឬឈប់ប្រើបានទេ?+
ប្តូរពី Starter ទៅ Business ពេលណាក៏បាន ដោយទិន្នន័យនៅដដែល។ បើឈប់ប្រើ អ្នកអាចស្នើសុំច្បាប់ចម្លងទិន្នន័យរបស់អ្នកបាន។
ត្រៀមលក់ស្រួលហើយឬនៅ?
ចាប់ផ្តើមសាកល្បងថ្ងៃនេះ — មិនត្រូវការកាតធនាគារ មិនត្រូវការដំឡើងអ្វីទាំងអស់។
សាកល្បងឥតគិតថ្លៃ 14 ថ្ងៃ